FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការរងនគរបាលស្រុកកៀនស្វាយ ធ្វើអត្តឃាតក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើល

09-08-2026 20:54

(កណ្ដាល)៖ លោក វង សែ អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលផែនបង្រ្កាបគ្រឿងញៀន បានធ្វើអត្តឃាតដោយចង-កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កាលពីល្ងាចថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៦ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកអធិការរងរូបនេះបានចូលទៅក្នុងបន្ទប់ទឹក ហើយអូសបន្លាយពេលយូរខុសពីធម្មតា។ ដោយកើតការសង្ស័យខ្លាចមានហេតុការណ៍មិនល្អ ខ្លាចគាត់ខ្យល់-គ កម្លាំងនគរបាលបានគោះទ្វារជាច្រើនដង ប៉ុន្តែគ្មានការឆ្លើយតប។ ក្រោយមក ពួកគេក៏បានសម្រេចចិត្តគាស់ទ្វារចូល ហើយស្រាប់តែប្រទះឃើញលោក វង សែ បានចង-កសម្លាប់ខ្លួនបាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា រូបភាពដែលបានឃើញមានឈាម និងកន្ត្រៃនោះ មិនមែនជារបស់សពនោះទេ តែកម្លាំងសមត្ថកិច្ចបានយកកន្ត្រៃនោះទៅកាត់ខ្សែដែលលោកបានចង-ក ហើយសពបានធ្លាក់មកក្រោយបុះនឹងថ្ម បណ្ដាលឲ្យហូរឈាមតិចតួច។ នេះបញ្ជាក់ថា សពទើបតែស្លាប់។ យ៉ាងណាមិញ នេះគ្រាន់តែជាការជម្រាបជូនបឋមប៉ុណ្ណោះ ហើយមិនទាន់ជាព័ត៌មានផ្លូវការពេញលេញនៅឡើយទេ៕