FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ជូនពរក្មួយៗសិស្សានុសិស្សឲ្យទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនៅថ្ងៃស្អែក !

09-08-2026 20:15

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហោះសារលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកជំទាវនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នេះ ដោយបានផ្ញើជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃស្អែក សូមឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អគ្រប់ៗគ្នា។

ក្នុងសារនោះ លោកជំទាវបណ្ឌិតបានលើកទឹកចិត្តក្មួយៗឲ្យមានភាពជឿជាក់លើខ្លួនឯង និងសូមមើលសំណួរឲ្យបានច្បាស់លាស់មុននឹងឆ្លើយ។

លោកជំទាវក៏បានរំលឹកផងដែរថា ទោះបីលទ្ធផលប្រឡងលើកនេះល្អឬមិនល្អ ក៏អនាគតរបស់ក្មួយៗមិនបានបញ្ចប់ជាមួយនឹងលទ្ធផលនោះដែរ។

ជាមួយគ្នានេះ លោកជំទាវក៏បានណែនាំឲ្យក្មួយៗសិស្សានុសិស្សទាំងអស់សម្រាកឲ្យបានគ្រប់គ្រាន់នៅយប់នេះ ដើម្បីត្រៀមខ្លួនប្រឡងដោយភាពស្រស់ស្រាយ៕