សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូនលោក ថងលុត ស៊ីស៊ូលីត ចំពោះមរណភាពប្រធានរដ្ឋសភាឡាវ
09-08-2026 11:31
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាព លោកបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវ ជូនលោក ថងលុត ស៊ីស៊ូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ។
ក្នុងលិខិតនោះមានខ្លឹមសារដួចតទៅ៖ ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ដែលបានទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
គណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ចងចាំជានិច្ច ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ថាជាថ្នាក់ដឹកនាំឡាវមួយរូបដ៏ឆ្នើមក្នុងការរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងវិបុលភាពនៃប្រទេសដ៏ រុងរឿងរបស់ឯកឧត្តម និងដល់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងបក្សយើងទាំងពីរ។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្នុងនាមរូបខ្ញុំ ផ្ទាល់ ខ្ញុំសូមសម្តែងនូវការរំលែកទុក្ខដ៏សែនក្រៀមក្រំជូន ឯកឧត្តម ប្រជាជននៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បក្សប្រជាជនបដិវត្តន៍ឡាវ និងតាមរយៈឯកឧត្តម ជូនក្រុមគ្រួសាររបស់ឯកឧត្តម បណ្ឌិត សាយសំផន ភូមវិហាន ក្នុងពេលវេលាដែលមានទុក្ខជាទម្ងន់នេះ។
ជាថ្មីទៀត សូម ឯកឧត្តម មេត្តាទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ៕


