សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី វិផាវ៉ាញ ភូមវិហាន ចំពោះមរណភាពប្រធានរដ្ឋសភាឡាវ ដែលត្រូវជាស្វាមី
09-08-2026 11:28
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកទុក្ខចំពោះមរណភាព លោកបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវ ជូនលោកស្រី វិផាវ៉ាញ ភូមវិហាន (Viphavanh PHOMVIHANE) ដែលត្រូវជាភរិយា។
ក្នុងលិខិតនោះមានខ្លឹមសារដួចតទៅ៖ ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំងនៅពេលបានដឹងថា ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលត្រូវជាស្វាមីរបស់លោកជំទាវ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានទទួលមរណភាពនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ជាមិត្តដ៏អស្ចារ្យរបស់កម្ពុជា ហើយប្រជាជនកម្ពុជា ចងចាំជានិច្ចចំពោះការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តមបណ្ឌិត ចំពោះចំណងមិត្តភាព និង ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលបានផ្តល់ ប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនយើងទាំងពីរ។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ រំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តអាណិតអាសូរអស់ពីដួងចិត្ត ជូនចំពោះ លោកជំទាវ និង ក្រុមគ្រួសារទាំងមូលសម្រាប់ការបាត់បាត់ដ៏ធំធេងនេះ។ សូមដួងវិញ្ញាណក្ខន្តរបស់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
សូម លោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ៕


