FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ

08-08-2026 22:13

(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តរៀបចំកម្មវិធីហាត់កីឡា GRKPP Functional Training ដោយមានការចូលរួមពីកងកម្លាំង និងប្រជាពលរដ្ឋជាច្រើននាក់ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងសកម្ម។

កម្មវិធីនេះ គឺជាសប្តាហ៍ទី២ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព និងពង្រឹងកាយសម្បទារបស់ប្រជាពលរដ្ឋ តាមរយៈការចូលរួមហាត់ប្រាណជាមួយគ្នា។

សម្រាប់កម្មវិធីហាត់កីឡានេះ មានការហាត់ប្រាណជាច្រើនប្រភេទ រួមមាន Functional Training, Advanced Training និង Hyrox Workout ដែលផ្តោតលើការពង្រឹងកម្លាំងរាងកាយ ភាពរហ័សរហួន និងសមត្ថភាពរាងកាយឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ ការរៀបចំកម្មវិធីហាត់កីឡារួមគ្នា ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងភាពជិតស្និទ្ធរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ព្រមទាំងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការហាត់ប្រាណ និងការថែរក្សាសុខភាព។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងបន្តរៀបចំសកម្មភាពហាត់កីឡានេះជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងរួមចំណែកកសាងសហគមន៍មួយដែលមានសុខភាពល្អ និងកាយសម្បទារឹងមាំ៕