តារាសម្តែង ទ្រី សក្កដា ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ក្រោយបើកឡានបុកស្លាប់ និងរបួស២នាក់ម្តាយកូនស្រី ដែលបើកបរក្រោមឥទ្ធិពលគ្រឿងញៀន
08-08-2026 20:02
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានចេញដីកាឃុំខ្លួនតារាសម្តែង ទ្រី សក្កដា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកម្តាយកូនស្រី បណ្តាលឲ្យស្លាប់ និងរបួស ក្រោមឥទ្ធិពលគ្រឿងញៀន។
តារាសម្តែងរូបនេះ ត្រូវបានតំណាងអយ្យការ បានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ប្រើប្រាស់គ្រឿងញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងបើកបរបណ្តាលឲ្យអ្នកដទៃស្លាប់ និងរងរបួស។
តំណាងអយ្យការ បានបញ្ជាក់ថា ជននេះបានប្រើប្រាស់គ្រឿងញៀនប្រភេទ អ៉ិចស្តាស៊ី។









