គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
08-08-2026 16:47
(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ តំណាងសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងគណៈប្រតិភូ ក៏បាននាំយកថវិកា របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ចំនួន ៦ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែល បានទទួលមរណភាពកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយការរងរបួសធ្ងន់ធ្ងរក្នុងបេសកកម្មបង្ក្រាបករណីហិង្សាបង្កដោយក្មេងទំនើងញៀនគ្រឿងញៀនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕







