FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត ១គ្រឿង និងម៉ូតូ ៨គ្រឿង ដែលកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ដកហូត, ម្ចាស់រថយន្ត និងម៉ូតូ ត្រូវបានអប់រំ ណែនាំ

08-08-2026 14:42

(ភ្នំពេញ)៖ ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌ ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌទួលគោក បានឃាត់ម្ចាស់ រួមទាំងរថយន្ត ០១គ្រឿងម៉ាក BMW M4 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពុំមានពាក់ផ្លាកលេខ និងម៉ូតូ ០៨គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឱ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណៈជនតទៅទៀត ចំណែកម៉ូតូ និងរថយន្តបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕