FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ វិមាន ជួបសំណេះសំណាល និងប្រកាសសមាជិកបក្សគណបក្សសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

08-08-2026 14:33

(ភ្នំពេញ)៖ លោក គង់ វិមាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចាក់អង្រែ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំ កម្មវិធីសំណេះសំណាល និងប្រកាសសមាជិកបក្ស គណបក្សសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកំពុងប្រព្រឹត្តទៅនាទីតាំងក្រុមហ៊ុនហ្វែកតូរីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីសំណេះសំណាល និងប្រកាសសមាជិកបក្ស គណបក្សសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងធ្វើការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៨ ក្នុងសង្កាត់ចាក់អង្រែលើ ព្រមទាំងមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋាន សរុបអ្នកចូលរួមចំនួនប្រមាណ ៤៩០ នាក់ (ក្នងនោះសមាជិកបញ្ជូលថ្មី ៣៨៦ នាក់)៕