សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមទស្សនាការចេញហ្វឹកហ្វឺនរបស់នាវា FRIGATE នៅក្នុងដែនសមុទ្រកម្ពុជា
08-08-2026 14:26
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ការចេញហ្វឹកហ្វឺន របស់នាវា FRIGATE លេខ៦២២ «កោះកុងសែនជ័យ» នៅក្នុងដែនសមុទ្រកម្ពុជា។
ការចេញហ្វឹកហ្វឺននេះ គឺជាសកម្មភាពដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងទ័ពជើងទឹកកម្ពុជា ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៅដែនសមុទ្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
តាមរយៈលំហាត់ហ្វឹកហ្វឺននេះ កងទ័ពជើងទឹកកម្ពុជានឹងទទួលបាននូវបទពិសោធន៍ថ្មីៗ និងបង្កើនជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវាទំនើបនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ នេះក៏ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពាក់សម្ភារៈការពារជាតិទំនើបៗ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសជាតិ៕








































