FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីហិង្សាក្នុងគ្រួសារ កូនវាយឪពុកបង្កើតនៅស្រុកឱរ៉ាល់, អាវុធហត្ថអំពាវនាវពលរដ្ឋរាយការណ៍បទល្មើសតាមលេខ 1292

07-08-2026 21:01

(កំពង់ស្ពឺ)៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ 1292 ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ ដែលជនសង្ស័យជាកូនបង្កើតបានធ្វើសកម្មភាពយកកំណាត់ឈើវាយទៅលើឪពុកបង្កើត កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចុះអន្តរាគមន៍ និងបង្ក្រាបជាក់ស្តែងភ្លាមៗ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ូ សៅឡេ ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងរួមមាន កំណាត់ឈើ ចំនួន៣កំណាត់។

ករណីហិង្សាក្នុងគ្រួសារ ខាងលើនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង១១៖៣៤នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំប្រើអំពើហិង្សាដោះស្រាយបញ្ហាក្នុងគ្រួសារ។

ក្នុងករណីមានវិវាទ ឬអំពើហិង្សាកើតឡើង សូមរាយការណ៍ជាបន្ទាន់មកលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ 1292 ដើម្បីឲ្យកម្លាំងកងរាជអាវុធហត្ថចុះអន្តរាគមន៍ បានទាន់ពេលវេលា សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕