FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក ARDB ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦

07-08-2026 17:01

(ពោធិ៍សាត់)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកិច្ច​ប្រជុំ​ថ្នាក់ដឹកនាំARDBដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំរំកិលរបស់ធនាគារ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក ARDB ដោយមានការចូលរួមពីអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។

នាឱកាសនោះលោកបណ្ឌិតបានផ្តល់អនុសាសន៍ណែនាំដល់សហការីក្រោមឱវាទ ក្នុងការលើក​កម្ពស់ប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យឡើងវិញ នូវរបៀបនៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្ម​និងផលិតផល​របស់ធនាគារបាន​កាន់តែល្អប្រសើរដល់អតិថិជន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។