សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារចូលរួមរំលែកទុក្ខជាមួយគ្រួសារសពចំនួន ៦នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍បង្រា្កបជនប្រើអំពើហិង្សាក្នុងគ្រួសារដោយគ្រឿងញៀន នៅខេត្តពោធិ៍សាត់
06-08-2026 21:04
(ពោធិ៍សាត់)៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមន្ត្រីក្រុមការងារ ចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ បច័្ចយមួយចំនួន ជូនគ្រួសារសពទាំង៦។
ក្នុងវេលាដ៏សែនក្ដុកក្ដួលនោះ លោកវេជ្ជ. អ៊ុយ សំអុន បានអញ្ជើញដល់គេហដ្ឋាន និងនាំយកការចូលរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តែងនូវក្តីសោកស្តាយអាឡោះអាល័យជាពន់ពេកចំពោះ ការបាត់បង់ធនធានមនុស្សដ៏សំខាន់ក្នុងការកិច្ចការពារប្រយោជន៍ជូនសង្គម និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ កម្លាំងសមត្ថកិច្ចទាំង៥រូប គឺសុទ្ធសឹងតែមានសមត្ថភាពរៀងៗខ្លួនដែលប្រជាពលរដ្ឋគោរពស្រឡាញ់រាប់អាន។
ក្នុងសមានទុក្ខដ៏សែនក្ដុកក្ដួលបំផុតនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធទាំង៦នាក់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕











