FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញប្រកាសព័ត៌មានច្រានចោលការចោទប្រកាន់របស់ផេកហ្វេសបុក Pheng Vannak និងផេក PVN News

06-08-2026 12:19

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គម ដែលបានចោទលើព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការចាប់ខ្លួនអ្នកកាសែតម្នាក់ឈ្មោះ អ៊ន ប៉ូលីន។

ការចេញមកបដិសេធរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើឡើងបន្ទាប់ពីផេក Pheng Vannak និងផេក PVN News បានបង្ហោះសារចោទប្រកាន់ប្រឌិតព័ត៌មានទម្លាក់កំហុសមកលើព្រះរាជអាជ្ញា ពាក់ព័ន្ធមន្ដ្រីអាវុធហត្ថចាប់ខ្លួនអ្នកកាសែតឈ្មោះ អ៊ន ប៉ូលីន។

តាមសេចក្តីប្រកាសព័ត៌មាន, ការចាប់ខ្លួនឈ្មោះ អ៊ន ប៉ូលីន បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តឧត្តរមានជ័យ ករណីឆបោក និងបានបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យរួចហើយ។