ចុះបង្ក្រាបករណីអំពើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន, ជនដៃដល់បោកគ្រាប់បែក បណ្ដាលឲ្យស្លាប់៥នាក់ និងរបួស២នាក់ នៅឃុំអូរសោម ខេត្ដពោធិ៍សាត់
05-08-2026 18:44
(ពោធិ៍សាត់)៖ នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីបោកគ្រាប់បែកមួយកន្លែង នៅក្នុងឃុំអូរសោម ស្រុកវាល់វែង ខេត្ដពោធិ៍សាត់, ជនដៃដល់បោកគ្រាប់បែក បណ្ដាលឲ្យស្លាប់៥នាក់ និងរបួស២នាក់។
យោងតាមសេចក្ដីរាយការណ៍ជំហានបឋម បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីអំពើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងមានការប្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅបង្ក្រាប។
ភ្លាមៗនោះ ជនដៃដល់ ក៏បានបោកគ្រាប់បែក បណ្ដាលឲ្យស្លាប់នាយនគរបាលប៉ុស្តិ៍, ប្រជាការពារ៣នាក់ រួមទាំងជនដៃដល់ផងដែរ ហើយរបួស២នាក់ ក្នុងនោះ មានមន្ដ្រីនគរបាលម្នាក់ និងជាប្រជាការពារម្នាក់។
នៅពេលនេះ សមត្ថកិច្ចកំពុងតែចុះទៅពិនិត្យកន្លែងកើតហេតុ៕


