ប.ស.ស. សម្រេចដាក់ឱ្យប្រើប្រាស់ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤
05-08-2026 16:06
(ភ្នំពេញ)៖ ថ្មីៗនេះ! បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានសម្រេចដាក់ឱ្យប្រើប្រាស់ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» នៅតាមមូលដ្ឋានសុខាភិបាលចំនួន១៤ ម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូន សមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅមន្ទីរពេទ្យដៃគូ។
បើតាមប្រភពនៃ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា មន្ទីរពេទ្យដៃគូទាំង១៤ រួមមាន៖ មន្ទីរពេទ្យ កាល់ម៉ែត, មន្ទីរពេទ្យជាតិ តេជោសន្តិភាព,មន្ទីរពេទ្យ ព្រះអង្គឌួង, មន្ទីរពេទ្យ ព្រះកេតុមាលា,មន្ទីរពេទ្យ ហ្លួងម៉ែ, មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យ កុមារជាតិ, មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម, វិទ្យាស្ថានជាតិ សុខភាពសាធារណៈ, មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន, មន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។
សូមជម្រាបដែរថា ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស.(AIM NSSF) នឹងផ្តល់ភាពងាយស្រួល និងរហ័សជាងមុន នៅពេលសមាជិក ប.ស.ស. ទៅទទួលសេវា នៅតាមមន្ទីរពេទ្យដៃគូរបស់ ប.ស.ស។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ ប.ស.ស៕


