FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំពីវិធីការពារខ្លួន មុនពេលបញ្ជាទិញទំនិញអនឡាញ!

05-08-2026 11:03

(ភ្នំពេញ)៖ ដើម្បីជៀសវាងការចាញ់បោកអាជីវកម្មក្លែងក្លាយ ឬហាងទំនិញបោកប្រាស់តាមអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំនូវ ៥ ចំណុចសំខាន់ៗ ដែលត្រូវពិនិត្យ មុនពេលបញ្ជាទិញ និងផ្ទេរប្រាក់៖

១. ពិនិត្យ Page Transparency៖ ពិនិត្យកាលបរិច្ឆេទបង្កើត Page, ប្រវត្តិ Page និងទីតាំងរបស់អ្នកគ្រប់គ្រង។

២. ពិនិត្យ Reviews និង Comments៖ អានមតិយោបល់របស់អ្នកទិញមុនៗ។ បើឃើញមានការបិទ Comment ឬមាន Comment ដូចៗគ្នា (Bot) ត្រូវប្រុងប្រយ័ត្ន!

៣. ប្រៀបធៀបតម្លៃជាមួយទីផ្សារ៖ ប្រសិនបើតម្លៃថោកជាងទីផ្សារ ៥០% ទៅ ៧០% គួរតែប្រុងប្រយ័ត្ន។

៤. ជ្រើសរើសការទូទាត់ពេលទទួលបានទំនិញ (Cash on Delivery)៖ ទូទាត់ប្រាក់នៅពេលទទួលបានទំនិញ និងបានពិនិត្យត្រឹមត្រូវរួចរាល់។

៥. ផ្ទៀងផ្ទាត់ឈ្មោះគណនីធនាគារឱ្យត្រឹមត្រូវ៖ គណនីធនាគារត្រូវតែត្រូវគ្នា និងឈ្មោះហាង ឬក្រុមហ៊ុនផ្លូវការ មិនមែនជាឈ្មោះបុគ្គលឡើយ។
ចងចាំ៖ «បើទំនិញតម្លៃថោកពេក រហូតមិនគួរឱ្យជឿ នោះភាគច្រើនជាការឆបោក»

សូមជួយ Share ចែករំលែកព័ត៌មាននេះបន្តទៅកាន់ក្រុមគ្រួសារ និងសាច់ញាតិ!

«សូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា»