ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ដឹកនាំក្រុមការងារចូលគាល់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ពិភាក្សាកិច្ចសហប្រតិបត្តិការអប់រំជាមួយសាកលវិទ្យាល័យ និងការផ្តល់អាហាររូបករណ៍
04-08-2026 14:15
(ភ្នំពេញ)៖ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចូលគាល់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដើម្បីប្រជុំពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយសាកលវិទ្យាល័យ និងការផ្តល់អាហាររូបករណ៍របស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។
លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានរៀបរាប់ថ្វាយពីសមសភាពក្រុមការងារអង្គការចំនួន១១រូប ដែលបានអញ្ជើញមកក្នុងនោះរួមមាន
១៖ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
២៖ លោក សឺន យឿង ប្រធានលេខាធិការដ្ឋាន
៣៖ លោក លឹម សាវុធ អគ្គលេខាធិការនៃអង្គការ
៤៖ លោកស្រី ផន សុខា ប្រធានផ្នែករដ្ឋបាល
៥៖ លោក ឈឹម វិច្ឆរ: មុន្នី ប្រធានផ្នែកអភិវឌ្ឍន៍
៦៖ លោក ហុង សាម៉ីត ប្រធានផ្នែកផ្សព្វផ្សាយ
៧៖ លោក សួន សារិ ទីប្រឹក្សានិងជំនួយការប្រធាន
៨៖ លោក ចៅ សំអឿន អគ្គលេខាធិការរង និងជាប្រធានសាខាខេត្តកណ្តាល
៩៖ លោក ឌួង សារឿន ជំនួយការប្រធាន
១០៖ លោក សើង ចែងចើន ប្រធានផ្នែកបច្ចេកទេស
១១៖ លោក ឆ័ត្រ ចាន់តារា អនុប្រធានអង្គការ។
ក្នុងកិច្ចប្រជុំពិភាក្សានោះ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម រៀបរាប់កិច្ចរបស់អង្គការដែលបានធ្វើកន្លងមកពាក់ព័ន្ធទៅ កិច្ចការងារមនុស្សធម៌ ការងារចូលរួមសង្គមលើវ័យអប់រំ ជួយយុវជនអោយបានចូលរៀនតាមសាលា និងការរៀនវគ្គបណ្តុះបណ្តាលពីការរាំរបាំផ្សេងៗ និងជួយពលរដ្ឋខ្មែរដើមកំណើតខ្មែរក្រោម ដោយកិច្ចសហការជាមួយអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណ និងបណ្ណបាសជូនខ្មែរដើមកំណើតខ្មែរក្រោមដែលបានមកកម្ពុជា។
ដោយបានផ្តល់ឱកាសពីសំណាក់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានឲ្យអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមដែលមានលោក សឺន ជុំសុធន ជាប្រធានបានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយសម្តេច ដោយផ្តោតសំខាន់លើការពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការអប់រំ ការផ្តល់អាហាររូបករណ៍ទៅព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម យុវជន យុវតី សិស្ស និសិត្សខ្មែរដើមកំណើតខ្មែរក្រោម ក្នុងការចូលរូលរៀនសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមការងារផ្តល់អាហាររូបករណផ្ទាល់ពីសំណាក់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលសម្តេចបានផ្តល់មកឲ្យអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម។
តាមការប្រជុំដែលបានពិភាក្សា កិច្ចសហប្រតិបត្តិការនេះ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតានឹងបើកឱកាស
អោយសិស្ស និសិត្ស ព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម យុវជន យុវតី ដែលឡើងពីកម្ពុជាក្រោម ឬឡើងមកហើយដែលរស់នៅតាមបណ្តាខេត្តនាៗ សម្រេចផ្តល់ឱកាសឲ្យរៀនមិនមានបង់ថ្លៃសាលា និងមានឱកាសបានទៅរៀនក្រៅប្រទេសថែមទៀតផង។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានមានព្រះបន្ទូលថា សម្តេចផ្តល់អាហារូបករណ៍ និងឱកាសបន្តការសិក្សានៅសហភាពអឺដោយអាចសិក្សាដោយឥតគិតថ្លៃ នៅលើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទៅតាមរយ:អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម។
សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សាចប់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានអញ្ជើញលោក សឺន ជុំសុធន និងថ្នាក់ដឹកនាំរបស់អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ទៅទស្សនាការដ្ឋានសាងសង់សាកលវិទ្យាល័យថ្មី ដែលកំពុងតែដំណើរការសាងសង់ជិតរួចរាល់ និងបើកដំណើរការចូលរៀបនៅក្នុងខែធ្នូ ឆ្នាំ២០២៦ ទៅអំឡុងខែមករាឆ្នាំ២០២៧ខាង។
ជាចុងបញ្ចប់ នៃការទស្សនាការដ្ឋានសាងសង់សាកលវិទ្យាល័យដែរ លោក សឺន ជុំសុធន និងថ្នាក់ដឹកនាំអង្គការទាំងអស់ក៏ថ្វាយបង្គំអរគុណចំពោះសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ចំពោះការផ្តល់អាហាររូបករណ៍មកដល់អង្គការមជ្ឈមណ្ឌលខ្មែរកម្ពុជាក្រោម ដើម្បីផ្តល់ទៅឲ្យព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោមសិស្ស និសិត្ស យុវជន យុវតីខ្មែរដើមកំណើតខ្មែរក្រោម ឲ្យបានរៀនដោយមិនមានការគិតថ្លៃសេវាសាលាឡើយ៕































