FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងទេសចរណ៍-រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅសួនអាស៊ាន-កូរ៉េ ខេត្តសៀមរាប ដើម្បីជំរុញការអភិរក្សធនធានធម្មជាតិ និងទេសចរណ៍បៃតង

03-08-2026 20:22

(សៀមរាប)៖ បន្ទាប់ពីអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិធីដាំដើមឈើប្រណិតរួចមក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ច និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបរិវេណ សួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង) ខេត្តសៀមរាប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង និងសក្តានុពលនៃសួនអាស៊ាន-កូរ៉េ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រឹងការអភិរក្ស និងការដាំដុះប្រភេទឈើប្រណិត បង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាន ដើម្បីផ្សារភ្ជាប់ធនធានធម្មជាតិជាមួយការអភិវឌ្ឍផលិតផលទេសចរណ៍បៃតង និងអេកូទេសចរណ៍ប្រកបដោយចីរភាពនៅខេត្តសៀមរាប។

ទស្សនកិច្ចនេះក៏ជាការបង្ហាញពីកិច្ចសហការជាក់ស្តែង រវាងក្រសួងទាំងពីរ ក្នុងការរួមគ្នាជំរុញ «ខ្សែក្រវាត់បៃតង» នៅតាមតំបន់ទេសចរណ៍ ផ្សាភ្ជាប់ការអភិរក្សបរិស្ថានជាមួយការអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតភាពទាក់ទាញថ្មីៗ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕