FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា រំភើបជាមួយសេចក្ដីថ្លែងការណ៍របស់​អង្គការ UNESCO និងហ្រ្វង់កូហ្វូនី​ ចំពោះការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោក (ប្រាសាទព្រះវិហារ)

03-08-2026 17:23

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា បានបង្ហាញក្ដីរំភើបចំពោះ សេចក្ដីថ្លែងការណ៍របស់​អង្គការ UNESCO ចំពោះការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោក ដោយរាល់ជម្លោះប្រដាប់អាវុធ ដែលបង្កឲ្យមានការខូចខាតសម្បត្តិបេតិកភណ្ឌពិភពលោក នឹងតម្រូវឱ្យមានការទទួលខុសត្រូវរាល់ការបំផ្លិចបំផ្លាញទាំងនោះ។ ខណៈអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (Francophonie) ឬគេស្គាល់ថា អង្គការក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ដែលមានជាសមាជិក ៩៣ប្រទេសបានរំឮកឡើងវិញពីសារៈសំខាន់នៃច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងអំពាវនាវឱ្យថៃមានការគោររព តាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។

សម្រាប់លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកកាទូតរបស់កម្ពុជា ដើម្បីឲ្យពិភពលោក និងមជ្ឈដ្ឋានអន្តរជាតិ បានដឹងកាន់តែច្បាស់ថា កម្ពុជា គឺជាជនរងគ្រោះពីការឈ្លានពានរបស់ថៃ ព្រមជាមួយជនភៀសសឹកជាច្រើនម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់គេវិញ ហើយប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ត្រូវរងការបំផ្លិចបំផ្លាញដោយសារការឈ្លានពាននេះ។ នេះបើតាមការបញ្ជាក់របស់លោក សួន សេរីរដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖