FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា៖ ពន្ធ ១០% ពីអាមេរិក គឺជាឱកាស ដែលកម្ពុជា ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីរក្សាទំនាក់ទំនងនេះឲ្យល្អបានយូរអង្វែង (Video inside)

03-08-2026 17:21

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានវេទិការសន្តិភាពកម្ពុជា បានបង្ហាញការយល់ឃើញថា ការទទួលបានអត្រាពន្ធបដិការថ្មី ១០% ពីអាមេរិកនៅពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចកាទូតពាណិជ្ជកម្ម និងជាឱកាសសម្រាប់ទំនិញកម្ពុជា ដើម្បីអាចដណ្ដើមយកទីផ្សារអាមេរិក ជាមួយផលិតផលនៃបណ្ដាប្រទេសក្បែខាងដែលមានតម្លៃពន្ធខ្ពស់ជាងកម្ពុជា។

យ៉ាងណាមិញ លោក សួន សេរីរដ្ឋា ក៏ជម្រុញឲ្យកម្ពុជា ខិតខំថែរក្សាឱកាសនេះឲ្យបានល្អ តាមរយៈការពង្រឹងគុណភាពផលិត ព្រមជាមួយការសម្រួលឲ្យអ្នកវិនិយោគ ដាក់ទុនវិនិយោគកាន់តែងាយស្រួលក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក សួន សេរីរដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖