FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកទ្រាំង បន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ព ២រូប ដល់គេហដ្ឋាន នៅឃុំរនាម

03-08-2026 16:42

(តាកែវ)៖ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកទ្រាំង ចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានចំពោះវីរកងទ័ពចំនួន ២រូប ដែលបានខិតខំបំពេញភារកិច្ចការពារជាតិ និងបានចំណាយពេលវេលាសម្រាកមកលេងស្រុកកំណើត ស្ថិតនៅភូមិថ្មី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក អ៊ុំ ចំរើន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោកអភិបាលខេត្តតាកែវ ចំពោះបងប្អូនវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ក្នុងការបម្រើជាតិ និងការពារបូរណភាពដែនដីមិនឱ្យសត្រូវចូលមកឈ្លានពានបាន។ ការលះបង់ដ៏ធំធេងនេះ គឺជាគំរូដ៏ល្អសម្រាប់កុលបុត្រខ្មែរគ្រប់រូប។

ដើម្បីជាការលើកទឹកចិត្ត និងចែករំលែកនូវការយកចិត្តទុកដាក់ លោកអភិបាលស្រុកទ្រាំង និងក្រុមការងារ ក៏បាននាំយកនូវសម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភមួយចំនួនរបស់ក្រុមការងារ ប្រគល់ជូនវីរកងទ័ពទាំង ២រូប សម្រាប់សម្រួលដល់ជីវភាពគ្រួសារផងដែរ។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីកាយវិការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាមួយកងកម្លាំងប្រដាប់អាវុធ ដែលជាបង្អែកយ៉ាងរឹងមាំក្នុងការថែរក្សាបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន៕