FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហែម សុវត្ថិ បានដឹកនាំគណៈប្រតិភូចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនសហគមន៍ខ្មែរប្រចាំទីក្រុង Troyes ប្រទេសបារាំង

03-08-2026 12:56

(Troyes, បារាំង)៖ នាល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ហែម សុវត្ថិ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ Troyes និង Centre-val de Loire ប្រទេសបារាំង បានដឹកនាំគណៈប្រតិភូ ចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយប្រធាន អនុប្រធាន និងសមាជិក-សមាជិកាសាខាគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ប្រចាំទីក្រុង Troyes ប្រទេសបារាំង និងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក លុយ ដាវីត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈបារាំង និងជា ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណៈរដ្ឋបារាំង ដោយមានសមាសភាពចូលរួមសរុបជាង ៣០០នាក់។

នាឱកាសនោះ លោក ហែម សុវត្ថិ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងការនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សមាជិក-សមាជិកា នៃសាខាគណបក្សប្រចាំទីក្រុង Troyes រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងទ្វីបអឺរ៉ុប។

ទន្ទឹមនេះដែរ គណៈអធិបតី ក៏បានជម្រាបជូនពួកគាត់អំពីព័ត៌មានពាក់ព័ន្ធនឹងប្រទេសជាតិយើង ក៏ដូចជាការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី២០ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះផងដែរ៕