FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្កើនការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធលើ Channel CoolApp តាមរយៈមុខងារ Like & Comment

03-08-2026 12:46

(ភ្នំពេញ)៖ នៅក្នុងយុគសម័យឌីជីថល ការផ្លាស់ប្តូរព័ត៌មានតែម្ខាងមិនទាន់គ្រប់គ្រាន់នោះឡើយ។ កម្មវិធី CoolApp បានឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដោយផ្តល់នូវមុខងារ Like & Comment នៅលើគ្រប់ Channel ទាំងអស់ ដើម្បីបង្កើតសហគមន៍នៃការចែករំលែកមតិយោបល់ និងជួយបង្កើតការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងម្ចាស់ Channel និងអ្នកតាមដាន។

មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចចុច React លើអត្ថបទ រូបភាព ឬវីដេអូដែលខ្លួនពេញចិត្តនៅក្នុង Channel នីមួយៗ។ បើកឱកាសឱ្យអ្នកអាន និងអ្នកតាមដានអាចសរសេរខមមិនផ្លាស់ប្តូរមតិយោបល់ សួរដេញដោល ឬផ្តល់ធាតុចូលបន្ថែមលើប្រធានបទផ្សេងៗ។ មុខងារនេះ ដំណើរការយ៉ាងរលូនទាំងនៅលើទូរស័ព្ទដៃ និងកម្មវិធី CoolApp សម្រាប់កុំព្យូទ័រ (Desktop)។

ការសម្រួលឱ្យមានការចូលរួមបញ្ចេញមតិលើគ្រប់ Channel មិនត្រឹមតែជួយឱ្យអ្នកតាមដានទទួលបានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យម្ចាស់ Channel ទទួលបាន Feedback និងការគាំទ្រពីអ្នកប្រើប្រាស់បានទាន់ពេលវេលាផងដែរ។

តើខ្ញុំអាចប្រើមុខងារ Like & Comment លើ CoolApp តាមរបៀបណា? នៅពេលលោកអ្នកចូលទៅកាន់ Channel ណាមួយ លោកអ្នកនឹងឃើញសញ្ញា Reaction (បេះដូង/Like) និងប្រអប់ Comment នៅខាងក្រោមការបង្ហោះនីមួយៗដើម្បីបញ្ចេញមតិ។

តើមុខងារនេះមានកំណត់តែលើ Channel ព័ត៌មាន ឬមានលើគ្រប់ Channel? មុខងារ Like & Comment មាននៅលើគ្រប់ Channel ទាំងអស់ មិនថជា Channel ព័ត៌មាន កម្សាន្ត បច្ចេកវិទ្យា ឬចំណេះដឹងទូទៅឡើយ។៕

Please download:
https://downloads.coolapp.com.kh