ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០១ ខែសីហា៖ បង្ក្រាប៦១ករណី ឃាត់ខ្លួន១៧៦នាក់
02-08-2026 21:44
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦១ករណី ឃាត់ខ្លួនជនសង្ស័យ១៧៦នាក់។
* ករណីជួញដូរ ១១ករណី ឃាត់ខ្លួន៤៣នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ២៣ករណី ឃាត់ខ្លួន៤៣នាក់។
* ករណីប្រើប្រាស់ ២៧ករណី ឃាត់ខ្លួន៩០នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦២៧៦ករណី ឃាត់ខ្លួន១៦៦៧៤នាក់ (ស្រី១១៤១នាក់)៕
