FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ នៅតែបន្តផ្តល់ឱ្យកម្ពុជា-ថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលទៅរកជម្លោះឡើងវិញ, អាមេរិកនៅតែបន្តប្តេជ្ញាចិត្តពង្រឹងសន្តិភាពដ៏យូរអង្វែង

29-07-2026 11:58

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរំលឹកអំពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលសហរដ្ឋអាមេរិក ចេញមុខសម្របសម្រួលដល់ជម្រោះកម្ពុជា-ថៃ ជាមួយប្រធានអាស៊ានម៉ាឡេស៊ី។

តាមបណ្តាញសង្គមរ​បស់ខ្លួន ស្ថានទូតអាមេរិក បានបញ្ជាក់ថា «បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែង»

កាលពីឆ្នាំមុន ការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។ នៅបីខែក្រោយមក លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រដែលបានបង្កើតជាវិធីការទូតមួយ សម្រាប់បញ្ចប់ការប្រយុទ្ធ និងដោះស្រាយបញ្ហាព្រំដែនដែលមានជាយូរមកហើយ។ នេះជាការបញ្ជាក់បន្ថែមរបស់ស្ថានទូត។

ទោះជាយ៉ាងនេះក្តី ១ក្រោយក្រោយកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ ការផ្ទះអាវុធជាលើកទី២ រវាងកម្ពុជា-ថៃ បានកើតឡើងជាថ្មី ដោយមានរយៈពេល២១ថ្ងៃ។ ការផ្ទុះអាវុធនេះបានកើតឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងឈប់បាញ់លើកទី២ ត្រូវបានចុះហត្ថលេខានិងចូលជាធរមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕