FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់ដោយសារបាតុភូតធម្មជាតិអែលនីញ៉ូ

24-07-2026 22:09

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ត្រៀមខ្លួនឆ្លើយតបផលប៉ះពាល់ទាំងឡាយបណ្តាលមកពីបាតុភូតធម្មជាតិអែលនីញ៉ូ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំឱ្យក្រសួងធនធានទឹក និង​ឧតុនិយម ត្រូវសហការជាមួយគណៈ​កម្មា​ធិការជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តតាមដាន ការវិវត្តន៍ និង​ផ្សព្វ​ផ្សាយ​ជាប្រចាំជូនប្រជាពលរដ្ឋ​បានដឹង​អំពីផលវិបាកនៃការប្រែប្រួលអាកាស​ធាតុ​នេះ និងត្រៀមឆ្លើយតបនូវមធ្យោ​បាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយង្គ្រោះ​ប្រជាពលរដ្ឋក្នុងករណីចាំបាច់។

សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ ត្រូវសហការជាមួយ​ក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ត្រៀមបម្រុងស្បៀង​សម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជា​កសិករដែលរងផលប៉ះពាល់ឱ្យ​បាន​ទាន់ពេលវេលា។ ក្រសួងសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយ អំពីវិធានការ​ការពារ​ខ្លួនពីផល​ប៉ះពាល់​ពីបាតុភូតនេះ។

រីឯក្រសួងរ៉ែ និងថាមពល ត្រូវត្រៀមថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ជូន​ប្រជា​ពលរដ្ឋ៕