នាយឧត្តមសេនីយ៍ ស ថេត ជួបពិភាក្សាការងារជាមួយនាយក FBI របស់អាមេរិក ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា
22-07-2026 14:24
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក កាស ប៉ាតែល (KASH PATEL) នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក បានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើកិច្ចការមួយចំនួនពាក់ព័ន្ធផ្នែកសន្តិសុខរវាងកម្ពុជា និងអាមេរិក។
ជាមួយដំណើរមកដល់ប្រទេសកម្ពុជានេះ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យរូបលោកចូលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សាលើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងសន្តិសុខរវាងកម្ពុជា និងអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ នាយក FBI របស់អាមេរិក ក៏នឹងជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខរវាងកម្ពុជា និងអាមេរិក៕









