FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតកម្ពុជា៖ ជនស៊ីវិលកម្ពុជាប្រមាណ ២០០០០នាក់ បានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន, កម្ពុជាស្នើសហការីអាស៊ានជួយគាំទ្រការអំពាវនាវឱ្យពួកគាត់ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ (Video inside)

21-07-2026 15:50

(ហ្វីលីពីន)៖ ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអង្គប្រជុំថាជនស៊ីវិលកម្ពុជាប្រមាណ ២០,០០០នាក់ បានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន និងស្នើសហការីអាស៊ានជួយគាំទ្រការអំពាវនាវឱ្យពួកគាត់ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះន ជម្លោះព្រំដែន។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ជនស៊ីវិលច្រើនជាង ២០,០០០នាក់ បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់ នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។

ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែជាបញ្ហាស្មុគស្មាញដែលនៅបន្តអូសបន្លាយ ដ្បិតថាយោធាថៃបន្តកាន់កាប់ទឹកដីកកម្ពុជាដោយខុសច្បាប់ ទោះបីជាមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។ កម្ពុជា នៅតែប្រកាន់ខ្ជាប់នូវបទដ្ឋានគតិយុត្តិ ច្បាប់អន្តរជាតិ ឯកសារជាធរមាន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕