FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន ជួយ៣លានដុល្លារ ដល់វិស័យការពារជាតិកម្ពុជា (Video inside)

19-07-2026 13:35

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ៥០០លានយ៉េន ស្មើនឹងប្រមាណ ៣លានដុល្លារអាមេរិក ដល់វិស័យការពារជាតិកម្ពុជា។

ពិធីចុះហត្ថលេខាលើការផ្តល់ជំនួយតាមរយៈលិខិតប្ដូរសារស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

តាមរយៈកម្មវិធីជំនួយនេះ ជប៉ុននឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាតទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

ជប៉ុនរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ៕