FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង៨នាក់ ដែលគប់ដុំថ្ម និងគប់កាំបិតបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ នៅខណ្ឌឫស្សីកែវចំនួន៤លើក

18-07-2026 12:48

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យក្មេងទំនើង៨នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា ឆ្នាំ២០២៦ ករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស (គប់ដោយដុំថ្ម និងកាំបិតចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ) ចំនួន៤លើក។

សមត្ថកិច្ចបានបញ្ជាក់ថា ការធ្វើសកម្មភាពរបស់ក្រុមក្មេងទំនើង លើកទី១ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦, លើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, លើកទី៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ និងលើកទី៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៥៩៨ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក កាំបិតធ្វើសកម្មភាព ៦ដើម, ពូថៅធ្វើសកម្មភាព ១ដើម និងដែកទីបធ្វើសកម្មភាព១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរដើម្បីបន្តអនុវត្តតាមនីតិវិធី៕