FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

World Cup 2026៖ សូម្បីតែលោក ត្រាំ ក៏ចូលរួមរិះគន់ពីទម្រង់លេង «ការពារជ្រុល» របស់តោបាក់ចង្កូមអង់គ្លេសដែរ

18-07-2026 11:28

(បរទេស)៖ មេដឹកនាំកំពូលលំដាប់លេខ១ ពិភពលោករបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏មានអារម្មណ៍កើតទុក្ខមិនសុខចិត្ត និងរិះគន់ពីទម្រង់លេងបែបការពារ ដែលបណ្តាលឱ្យអាហ្សង់ទីន វាយបកយកជ័យជម្នះ ២-១ វិញនៅនាទីចុងម៉ោងដែរ។

នេះមានន័យថា មតិរិះគន់លេងខ្លាចជ្រុលដែលត្រូវបានគេតិះដៀលទូទាំងសកលលោក បានលឺដល់ត្រចៀកលោកត្រាំ បន្ទាប់ពីអង់គ្លេសហាលអាវពី World Cup 2026 ដែលមានសហរដ្ឋអាមេរិកចូលរួមធ្វើម្ចាស់ផ្ទះផងនោះ ជាមួយមិចស៊ិក និងកាណាដា។

លោក ត្រាំ ដែលពុំមានវត្តមានទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Atlanta បានរិះគន់ពី តាក់ទិចលេងរបស់អង់គ្លេស និងបានចោទសួរប្រធានក្រុម Harry Kane ផង «ពីការលេងបែបការពារទៅវិញក្នុងវគ្គទី២»។

លោកត្រាំ បានថ្លែងតាមរយៈការដកស្រង់ចេញផ្សាយដោយ BBC ថា «អង់គ្លេស តើអ្នកដឹងទេ អ្នកមានកីឡាករល្អបំផុតលើលោក ដែលខ្ញុំធ្លាប់លេងវាយកូនហ្គោលជាមួយនោះគឺ Harry Kane? គាត់ពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំគិតថា ពួកគេបានបង្កើតកំហុសធំមួយ តាមរយៈទម្លាក់រូបគេ (Kane) ទៅលេងការពារ។ មែនទែនទៅខ្ញុំមិនយល់ដឹងច្រើនទេពីបាល់ទាត់ ក៏ប៉ុន្តែគ្រាន់តែដឹងថា ពួកគេបាននាំមុខ មុនពេលទម្លាក់កីឡាករល្អបំផុតទៅលេងការពារវិញ»។

លោកបានសង្កត់ធ្ងន់ថា ក្នុងការលេង យើងតែងតែការពារដែរហើយ តើត្រូវអត់? ក៏ប៉ុន្តែ មិនមែនសំដៅបែបនេះទេ ហើយខ្ញុំក៏មិនចេះពីវិធីបង្វឹក និងយុទ្ធសាស្រ្តគ្រូបង្វឹកបាល់ទាត់ដែរ ដោយវាគ្រាន់តែមើលទៅខុសពីធម្មតាប៉ុណ្ណោះពេលនេះ៕