FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គិត ម៉េង ផ្ញើលិខិតរំលែកមរណទុក្ខ ជូនអ្នកឧកញ៉ា ជាម ឃុនណាត ចំពោះមរណភាពមហាឧបាសក ភោគ រាជ ដែលជាជីតាក្មេក

18-07-2026 10:28

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានផ្ញើលិខិតរំលែកមរណទុក្ខ ជូនអ្នកឧកញ៉ា ជាម ឃុនណាត សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ចំពោះមរណភាពមហាឧបាសក ភោគ រាជ ដែលជាជីតាក្មេកអ្នកឧកញ៉ា ដែលបានទទួលមរណភាព នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

លិខិតរបស់អ្នកឧកញ៉ា គិត ម៉េង មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមខ្ញុំផ្ទាល់ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីតក់ស្លុតក្ដុកក្ដួលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយទទួលដំណឹងថា មហាឧបាសក ភោគ រាជ ដែលជាជីតាក្មេករបស់អ្នកឧកញ៉ា ដែលបានទទួលមរណភាព នាថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់របស់ មហាឧបាសក ភោគ រាជ គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវជីតាបង្កើត ជីតាក្មេក ឪពុកបង្កើត និងឪពុកក្មេក ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត របស់ កូនៗ និងចៅៗ ដោយមួយជីវិត មហាឧបាសក ភោគ រាជ បានខិតខំធ្វើអំពើល្អ ដែលជាពុទ្ធសាសនូបត្ថម្ភក៏ដ៏ ថ្លៃថ្លាមួយរូប និងបានបូជាកម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូនៗ និងចៅៗ ឱ្យក្លាយជាប្រជាពលរដ្ឋដ៏ល្អក្នុងសង្គម។

នៅក្នុងវេលាប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេងបំផុត ជាមួយអ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដួង វិញ្ញាណក្ខន្ធមហាឧបាសក ភោគ រាជ សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ»៕