FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម បន្តចុះផ្សព្វផ្សាយងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តតាកែវ

18-07-2026 10:06

(តាកែវ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ចុះពិនិត្យការផ្សព្វផ្សាយគម្រោង នៅស្រុកទ្រាំង ខេត្តតាកែវ។

ពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពី លោក សុខ វិសាល អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោងថ្នាក់ខេត្ត, លោក គឹម សាវឿន ទីប្រឹក្សាក្រសួង, លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យការផ្សព្វផ្សាយខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំគម្រោងនៅឃុំព្រៃស្លឹក ឃុំរនាម ឃុំខ្វាវ និងឃុំសំបួរ ព្រមទាំងបានបន្តចុះផ្សព្វផ្សាយនៅឃុំធ្លក និងឃុំប្រាំបីមុំ ដើម្បីពង្រីកតំបន់គោលដៅឱ្យសម្រេចបានតាមផែនការគ្រោងទុក។ បន្ថែមពីនេះ ក្រុមការងារក៏បានចុះពិនិត្យសហគមន៍រនាមសាមគ្គី និងដីចម្ការឈើដែលសហគមន៍គ្រោងស្នើសុំខ្ចី សម្រាប់យកមកអភិវឌ្ឍន៍ និងជួយដល់សមាជិកដែលមិនមានដី ទើបអាចសាងសង់ផ្ទះសំណាញ់ក្នុងគម្រោងបានផងដែរ។

គម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតមុខរបរ បង្កើនប្រាក់ចំណូលជូនកសិករ និងធានាសន្តិសុខស្បៀង ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕