FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណ្ឌរដ្ឋបាលជលផលបាត់ដំបង ចុះបង្ក្រាបបទល្មើសជលផល នៅចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

18-07-2026 09:59

(បាត់ដំបង)៖ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រតិបត្តិការនៃការបង្ក្រាបនោះ បានកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់បាន ០១ករណី ដែលជាបទល្មើសធ្វើការនេសាទដោយប្រើឧបករណ៍ស្បៃមុង។ ក្នុងនោះបានបំផ្លាញចោលនូវ៖ របាំងស្បៃមុង ៥០០ម៉ែត្រ លូស្បៃមុង ១២មាត់ បង្គោល ១៥០ដើម ព្រមទាំងបានលែងត្រីចម្រុះចំនួន ២០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ៕