World Cup 2026៖ តោបាក់ចង្កូមអង់គ្លេស ត្រូវបង្ខំចិត្តប៉ះបារាំងព្រឹកស្អែក ដណ្តើមចំណាត់ថ្នាក់លេខ៣ មុនត្រឡប់ទៅផ្ទះ
18-07-2026 07:38
(បរទេស)៖ តោកំណាចអង់គ្លេស ដែលទើបត្រូវបានអាហ្សង់ទីនកាច់បំបាក់ចង្កូមចុងម៉ោងនៅ FIFA World Cup 2026 កាលពីថ្ងៃពុធនោះ ត្រូវប៉ះមាន់គកបារាំងដែលចាញ់វគ្គ ៤ក្រុមដូចគ្នា ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ នាម៉ោង ៤ទៀបភ្លឺថ្ងៃអាទិត្យ ទី១៩ ខែកក្កដា (ម៉ោងនៅកម្ពុជា)។
ក្រុមលេខ១ លើលោក បារាំងបានខកខានឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី៣ ជាប់ៗគ្នា បន្ទាប់ពីចាញ់អេស្ប៉ាញ ២-០ ត្រូវបង្ខំចិត្តមកជួបតោកំណាចអង់គ្លេស ឈរលេខ៤ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ដែលបានចាញ់អាហ្សង់ទីន ២-១ ចុងម៉ោង។
ក្រុមនៅអឺរ៉ុបទាំងពីរ (UEFA) ធ្លាប់មានប្រវត្តិជួបគ្នាសរុប ៣២លើក ដោយអង់គ្លេសបានយកឈ្នះ ១៧ដង ស្មើ ៥ដង និងចាញ់មាន់គកបារាំង ១០ដង គិតចាប់តាំងពីឆ្នាំ១៩២៣ ដល់ឆ្នាំ២០២២។
បើនិយាយតែក្នុងព្រឹត្តិការណ៍ World Cup វិញ ក្រុមគីឡូធ្ងន់ទាំងពីរនេះ ធ្លាប់ប៉ះគ្នាតែ ៣លើកគត់ ក្នុងចំណោម ២២សម័យកាលមកនេះ ដោយអង់គ្លេសលេងឈ្នះ ២-០ និង ៣-១ និងចាញ់បារាំង ២-១ តែ ១លើកគត់។
ស្ថិតិ ៧ប្រកួតរបស់អង់គ្លេសនៅ World Cup 2026
អង់គ្លេស ៤-២ ក្រូអាត
អង់គ្លេស ០-០ ហ្គាណា
អង់គ្លេស ២-០ ប៉ាណាម៉ា
អង់គ្លេស ២-១ កុងហ្គោ
អង់គ្លេស ២-១ ន័រវែស (ម៉ោងថែម ១៥នាទី ២ដង)
អង់គ្លេស ៣-២ មិចស៊ិក (សហម្ចាស់ផ្ទះ)
អង់គ្លេស ១-២ អាហ្សង់ទីន។
ស្ថិតិ ៧ប្រកួតរបស់បារាំងនៅ World Cup 2026
បារាំង ៣-១ សេណេហ្គាល់
បារាំង ៣-០ អ៉ីរ៉ាក់
បារាំង ៤-១ ន័រវែស
បារាំង ៣-០ ស៊ុយអែត
បារាំង ១-០ ប៉ារ៉ាហ្គាយ (ប៉េណាល់ទី)
បារាំង ២-០ ម៉ារ៉ុក
បារាំង ០-២ អេស្ប៉ាញ៕
