បញ្ចប់ដំណើរទស្សនកិច្ច៣ថ្ងៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញមកកម្ពុជាវិញហើយ
17-07-2026 17:21
(សៀងហៃ, ចិន)៖ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្ដដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេល៣ថ្ងៃរបស់សម្តេចនៅលើទឹកដីចិនហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញហើយ។
ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត និងបានថ្លែងសុន្ទរកថាគន្លឹះស្តីពីបញ្ហាបញ្ញាសិប្បនិម្មិត។
ក្រៅពីចូលរួមបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ សម្តេចមហាបវរធិបតី ក៏បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន។
ក្នុងកំលុងស្នាក់នៅប្រទេសចិននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិនចំនួន១៩៕

















