FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សុខ ទូច ជំរុញឲ្យយុវជនខ្មែរខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរស្ដម្ភរបស់ជាតិ និងកសាងកម្លាំងផ្ទៃក្នុងដោយពឹងផ្អែកលើខ្លួនឯង (Video inside)

17-07-2026 16:03

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសកុមារ និងយុវជន ខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាធនធានមនុស្សដ៏មានគុណភាព និងជាសសរស្ដម្ភដ៏រឹងមាំសម្រាប់ប្រទេសជាតិ ស្របពេលដែលពិភពលោកមានការផ្លាស់ប្ដូរ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «តើអ្វីដែលជាសេណារីយ៉ូធ្វើឲ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន?» ដែលរៀបចំធ្វើនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

បើតាមការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច, ប្រសិនបើយុវជនជំនាន់ក្រោយមិនខិតខំប្រឹងប្រែងរៀនសូត្រទេ នោះមិនគួរស្តាយក្រោយ ឬបន្ទោសប្រទេសដទៃ ដែលអាចអភិវឌ្ឍន៍បានលឿនជាងកម្ពុជាឡើយ។ លោកបានលើកឧទាហរណ៍ថា ភាពជោគជ័យរបស់ប្រទេសជិតខាង គឺផ្តើមចេញពីការអភិវឌ្ឍវិស័យកសិកម្ម ដែលបន្តជំរុញវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងវិស័យសំណង់។

លោកបន្តថា កម្ពុជាត្រូវរួមគ្នារៀបចំប្រទេសឲ្យមានសោភ័ណភាព និងលើកកម្ពស់ការអប់រំ ដោយជំរុញឲ្យកុមារ និងយុវជនខិតខំសិក្សា ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ។ ទន្ទឹមនឹងនេះ លោកបានឧទាហរណ៍ពីជម្លោះក្នុងតំបន់ និងសភាពការណ៍ពិភពលោក ដើម្បីបង្ហាញពីសារៈសំខាន់នៃការកសាងកម្លាំងផ្ទៃក្នុង និងការពឹងផ្អែកលើសមត្ថភាពរបស់ខ្លួនឯងផងដែរ៕

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច៖