នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នល្បិចកលរបស់ជនឆបោក ដែលលួចទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួន ដែលមានភ្ជាប់មេរោគ Malware
17-07-2026 15:15
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នល្បិចកលរបស់ជនឆបោក ដែលលួចទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូន ដែលមានភ្ជាប់មេរោគ Malware ។
* គន្លឹះការពារដោយខ្លួនអ្នកផ្ទាល់៖
កុំចុចចូលឯកសារ (File) ដែលមានពាក្យ៖
- .exe
- .bat
- .vbs
- .ps1
- .sh
- .msi
- .scr
* កុំចុចចូលតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់
* ពិនិត្យមើលឱ្យបានច្បាស់លាស់មុននឹងចុចចូល ឬទាញយកឯកសារណាមួយ។
* ចូលបើកការផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor) រាល់គណនីរបស់អ្នក។
* ធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទដៃរបស់អ្នកជាប្រចាំ។
* សូមចែករំលែកព័ត៌មាននេះ ដើម្បីជួយការពារមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកពីការឆបោកតាមប្រព័ន្ធអនឡាញ។
