សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្តល់សេវាកម្មស្តុកទុក និងដឹកជញ្ជូនសារធាតុរាវរបស់ចិន ជួបសម្តែងការគួរសម
17-07-2026 15:11
(សៀងហៃ, ចិន)៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) គឺជាក្រុមហ៊ុនលំដាប់ពិភពលោកឈានមុខគេ ផ្នែកសេវាកម្មស្តុកទុក និងដឹកជញ្ជូនសារធាតុរាវ ប្រេង គីមី ឧស្ម័នធម្មជាតិ និងជីវឥន្ធនៈ។ ក្រុមហ៊ុនមានបណ្តាញគ្រប់គ្រងស្ថានីយផ្ទុកទំនិញជាច្រើនកន្លែងនៅទូទាំងប្រទេសចិន និងជុំវិញពិភពលោក ដែលមានសមត្ថភាពស្តុកទុកសរុបរហូតដល់រាប់សិបលានម៉ែត្រគូប៕









