សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទីករបស់ចិន ជួបសម្តែងការគួរសម
17-07-2026 14:19
(សៀងហៃ, ចិន)៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Mitchell Mao នាយកប្រតិបត្តិក្រុមហ៊ុន SF Holding Co., Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។
សូមបញ្ជាក់ថា ក្រុមហ៊ុន SF Holding Co., Ltd. គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក រួមបញ្ចូលគ្នាធំជាងគេបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ី។ ក្រុមហ៊ុនមានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេសចិន និងលាតសន្ធឹងទៅកាន់ប្រទេសជាង២០០ លើពិភពលោក៕









