FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន ZTE ជួបសម្តែងការគួរសម

17-07-2026 13:21

(សៀងហៃ, ចិន)៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ZTE Corporation គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen។ ZTE គឺជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងលំដាប់សកល ដែលមានប្រតិបត្តិការគ្របដណ្តប់លើសពី ១៦០ ប្រទេស និងតំបន់។

ក្រុមហ៊ុននេះ មានជំនាញរៀបចំប្រព័ន្ធបណ្តាញទូរស័ព្ទ ក៏ដូចជាការផលិតឧបករណ៍អេឡិចត្រូនិកឆ្លាតវៃ។ ក្រុមហ៊ុន ZTE ជាអ្នកផ្គត់ផ្គង់ឧបករណ៍ 5G និងប្រព័ន្ធអុបទិកដល់ក្រុមហ៊ុនទូរគមនាគមន៍, ផ្តល់សេវាកម្ម Cloud Computing និង Big Data ដល់ស្ថាប័នរដ្ឋ និងឯកជន, ផលិតទូរស័ព្ទស្មាតហ្វូន ឧបករណ៍បញ្ជូនសេវា និងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ (Smart Home IoT) និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតAI៕