បណ្ឌិត ញិល រដ្ឋា បង្ហាញការវិវឌ្ឍន៍នៃសភាពការណ៍ពិភពលោក តាំងពីឆ្នាំ១៩៤៩ មកដល់ពេលបច្ចុប្បន្ន (Video inside)
17-07-2026 12:32
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងអំពីការវិវឌ្ឍន៍នៃសភាពការណ៍របស់ពិភពលោក ដែលបានឆ្លងការពីមួយដំណាក់កាលទៅមួយដំណាក់កាល ចាប់តាំងពីឆ្នាំ១៩៤៩ មកទល់ពេលបច្ចុប្បន្ននេះ។
លោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «តើអ្វីដែលជាសេណារីយ៉ូធ្វើឪ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន?» ដែលរៀបចំធ្វើនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងនោះ លោកបានបែងចែកការលើកឡើងជាបីដំណាក់កាល ពោលគឺ៖
*ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៩០
*ដំណាក់កាលទី២៖ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១០
*ដំណាក់កាលទី៣៖ ចាប់ពីឆ្នាំ២០១០ មកដល់ពេលបច្ចុប្បន្ន។
លោកបណ្ឌិតបានបន្ដថា សង្គ្រាមដែលបានកើតឡើងនៅលើពិភពលោក មិនមែនកើតឡើងដោយចៃដន្យ ហើយក៏មិនមែនកើតឡើងដោយសារប្រជាធិបតេយ្យនោះដែរ គឺកើតឡើងដោយសារការគ្រប់គ្រងឥទ្ធិពលរបស់ខ្លួនឯងនៅក្នុងតំបន់ទាំងអស់នោះ ដើម្បីសេដ្ឋកិច្ចតែមួយគត់។
សូមស្ដាប់ការលើកឡើងរបស់លោកបណ្ឌិត ញិល រដ្ឋា៖


















