FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ ដឹកនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ និងផ្សព្វផ្សាយត្រៀមលក្ខណៈ ក្នុងការស្វែងទីទួលសុវត្ថិភាព​ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនារដូវវស្សា

17-07-2026 11:51

(កំពង់ស្ពឺ)៖ ដោយ​អនុវត្ត​តាមការចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​​​ នាយ​ឧត្តមសេនីយ៍ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​​​ លោក​បណ្ឌិត​​​ ជាម​​​ ច័ន្ទសោភ័ណ​ អភិបាល​ខេត្ត​កំពង់ស្ពឺ​​​​ ក្រោមការដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត​របស់​លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ នាព្រឹក​ថ្ងៃទី១​៦​ ខែកក្កដា​ ឆ្នាំ២០២៦​​​ បានអញ្ជើញ​ជា​អធិបតីភាព​ដឹកនាំ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បើកកិច្ចប្រជុំបន្ទាន់ក្នុងការត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាន ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​​ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សា ក្នុងឆ្នាំ២០២៦នេះផងដែរ។

កិច្ចប្រជុំនេះផ្ដោតលើការត្រៀមកម្លាំង មធ្យោបាយ ការស្វែងរកទីទួលសុវត្ថិភាព និងការចែករំលែកស្បៀងអាហារ ដើម្បីកាត់បន្ថយការខូចខាត និងអាយុជីវិត។ ដោយបានរៀបចំធ្វើឡើងនៅទីបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពិសេសដោយមានការចង្អុល​បង្ហាញ​របស់​​​នាយ​ឧត្តមសេនីយ៍ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស​ និងមាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​​​លោក​បណ្ឌិត​​​ ជាម​​​ ច័ន្ទសោភ័ណ​ អភិបាល​ខេត្ត​កំពង់ស្ពឺ​​​​ ក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តនារដូវវស្សាឆ្នាំ២០២៦នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ បានដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថ​តាមបណ្តា-ក្រុង​ស្រុក​ទាំងអស់​ ត្រូវ​ត្រៀមមធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលមាន​​​ ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា​​ជាចាំបាច់បំផុតតាមដែលអាចធ្វើទៅបាន​ ព្រោះថាគ្រោះមហន្តរាយ គឺជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន​។

លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ការ​ បានបន្តទៀតថា ការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ គឺជាការងារអាទិភាពខ្ពស់ដែលទាមទារការយកចិត្តទុកដាក់លះបង់ និងការទទួលខុសត្រូវធ្ងន់ធ្ងរ​ ហើយក្រុមការងារ​អាវុធហត្ថ​តែងតែពលីកម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ ដោយត្រូវរៀបចំផែនការទប់ទល់ និងត្រៀមមធ្យោបាយសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិថែមទៀតផងដែរជាពិសេស។

លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ បានបញ្ជាក់ថា ប្រសិនបើជាប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍​ ឬឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង ឬអាចទំនាក់ទំនងតាមបណ្តាញ CoolApp, Telegram, WhatsApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68៕