សេតវិមាន៖ លោក ដូណាល់ ត្រាំ នឹងចូលរួមទស្សនាការប្រកួតរវាងអាហ្សង់ទីន និងអេស្ប៉ាញ (Video inside)
17-07-2026 11:28
(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមទស្សនាការប្រកួតផ្ដាច់ព្រ័ត្រ World Cup រវាងក្រុមបាល់ទាត់ ជម្រើសជាតិអាហ្សង់ទីន និងអេស្ប៉ាញ នៅឯពុហកីឡដ្ឋាន New York-New Jersey នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានគូសបញ្ជាក់ថា «យើងកំពុងទន្ទឹងរង់ចាំការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ហើយខ្ញុំដឹងថាលោកប្រធានាធិបតី កំពុងទន្ទឹងរង់ចាំចូលរួមទស្សនាផងដែរ»។
លោកស្រីបន្ថែមថា «វត្តមានចូលរួមរបស់លោកប្រធានាធីបតី ត្រាំ នឹងក្លាយជាការបិទបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក World Cup ដ៏មានអ្នកទស្សនា ច្រើនបំផុត សុវត្ថិភាពបំផុត និងជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក»៕





