FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ជួបសម្តែងការគួរសម

17-07-2026 07:32

(សៀងហៃ, ចិន)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) គឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ បច្ចុប្បន្នក្រុមហ៊ុនបានផលិត និងដាក់ឱ្យដំណើរការយន្តហោះខ្នាតតូចប្រភេទ COMAC C909 (ARJ21) សម្រាប់តំបន់ (Regional Jet) ដែលមានកៅអីពី ៧៨ ដល់ ៩០កៅអី, ប្រភេទ COMAC C919 ជាយន្តហោះស្នូលខ្នាតកណ្តាល មានកៅអីពី ១៥៨ ដល់ ១៩២កីអី និងកំពុងអភិវឌ្ឍប្រភេទយន្តហោះខ្នាតធំ ប្រភេទ COMAC C929 ដែលមានកៅអីពី២៨២ ដល់ ៤៤០កៅអី អាចហោះហើរបានចម្ងាយរហូតដល់ ១២,០០០ គីឡូម៉ែត្រ និងគ្រោងហោះហើរសាកល្បងក្នុងរង្វង់ឆ្នាំ២០៣០៕