កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាល ៥ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៣២នាក់
16-07-2026 22:42
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងចំនួន ៥ទៀត នៅក្នុងក្រុងប៉ោយប៉ែត ដែកសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើស Online Scams ប៉ុន្តែជាលទ្ធផល ៤ទីតាំង មិនបានរកឃើញជនបរទេស និងសម្ភារពាក់ព័ន្ធទៅនឹងបទល្មើស Online Scams នោះឡើយ ប៉ុន្តែ១ទីតាំងរកឃើញករណីបង្ខាំងមនុស្សខុសច្បាប់។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបានរកឃើញជនបរទេស ៣២នាក់ ក្នុងនោះជនជាតិឥណ្ឌូនេស៊ី ៤នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្ត បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះ សម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាល ៥ទីតាំង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រកឃើញជនបរទេស ៣២នាក់ ស្រី ២នាក់ ១សញ្ជាតិ ជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះ ៤នាក់ប្រុស បានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ដូចខាងក្រោម៖
ទីតាំងទី១៖ ផ្ទះ៣ល្វែង ៣ជាន់ ២០បន្ទប់ ជាបន្ទប់ស្នាក់នៅ ពុំមានជនបរទេស ពុំមានសម្ភារ:សង្ស័យ អប់រំ។
ទីតាំងទី២៖ ផ្ទះ៣ល្វែង ៣ជាន់ ១៨បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនជាតិឥណ្ឌូនេស៊ី២នាក់ស្រី១នាក់ ពុំមានសម្ភារ:សង្ស័យ អប់រំ។
ទីតាំងទី៣៖ ផ្ទះ២ល្វែង ២ជាន់ ៥បន្ទប់ មានជនជាតិឥណ្ឌូនេស៊ី៨នាក់ប្រុស ពុំមានសម្ភារ:សង្ស័យ អប់រំ។
ទីតាំងទី៤៖ ផ្ទះ១ល្វែង កម្ពស់៣ជាន់ ៦បន្ទប់ មានជនជាតិឥណ្ឌូនេស៊ី១៨នាក់ស្រី១នាក់ ពុំមានសម្ភារ:សង្ស័យ អប់រំ។
ទីតាំងទី៖ (ពាក់ព័ន្ធករណីបណ្ដឹង បង្ខាំងមនុស្សខុសច្បាប់) ផ្ទះ១ល្វែង កម្ពស់៣ជាន់ ៦បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ី៤នាក់ប្រុស នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង៕


























