លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងកម្ពុជា ជាហត្ថលេខីលើកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក
16-07-2026 20:54
(សៀងហៃ)៖ ដោយមានការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO។
ពិធីនេះ មានការចូលរួមចុះហត្ថលេខាពីប្រទេសចំនួន២៩ និងប្រព្រឹត្តទៅក្នុងវត្តមានរបស់តំណាងនៃបណ្ដាអង្គការអន្តរជាតិនានា រួមទាំងលោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងនាយកផ្នែក។
អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍ ការដាក់ឱ្យប្រើ និងការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់វឌ្ឍនភាពនិងសម្រាប់ប្រយោជន៍រួម ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ញាសិប្បនិម្មិត កាត់បន្ថយគម្លាយបញ្ញាសិប្បនិម្មិត និងរួមគ្នាកាត់បន្ថយនិងឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមកើតពីបញ្ញាសិប្បនិម្មិត៕



