ឧត្ដមសេនីយ៍ឯក យឹម លាង ដឹកនាំក្រុមការងារជំនាញ ជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារ ផ្នែកការពារសន្ដិសុខ សុវត្ថិភាព ជាមួយភ្នាក់ងារពិសេសរបស់ FBI ប្រចាំកម្ពុជា
16-07-2026 19:31
(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ វេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំការងារនាយកដ្ឋានអង្គរក្ស បានដឹកនាំក្រុមការងារជំនាញ ជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្នែកការពារសន្តិសុខ សុវត្ថិភាព ជាមួយភ្នាក់ងារពិសេសរបស់ FBI ។
ភ្នាក់ងារពិសេសរបស់ FBI ដឹកនាំដោយលោកស្រី គ្រីស្ទីន វ៉ារែល (Kristen Varel) ជំនួយការអនុព័ន្ធផ្នែកច្បាប់របស់ FBI ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារសន្ដិសុខឲ្យកាន់តែស៊ីជម្រៅ៕










