ជួយអ្នកញៀនគ្រឿងញៀនត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកក្កដា៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន៣៩នាក់
16-07-2026 19:26
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ៣៩នាក់។
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៤នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ៦ករណី ឃាត់ខ្លួន១៧នាក់។
* ករណីប្រើប្រាស់ ៥ករណី ឃាត់ខ្លួន១៨នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៩៩៤ករណី ឃាត់ខ្លួន១៥៨២៧នាក់ (ស្រី១០៨៣នាក់)៕
